វ៉ាន់ វឿន ប៉ះលៀប រដ្ឋា ដណ្តើមយកខ្សែក្រវាត់ប្រាក់ចុងក្រោយថ្ងៃនេះ

106

យុទ្ធនាការស្វែងរកជើងឯកខ្សែក្រវាត់ប្រាក់ចុងក្រោយប្រចាំកម្មវិធី អធិរាជគុនខ្មែរ ISI PALM-ISI PIPE នៅ PNN នឹងធ្វើការប្រកួតនៅថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ ២០២០ នេះ ដែលម្ចាស់មេដាយសំរិទ្ធស៊ីហ្គេម២សម័យ វ៉ាន់ វឿន ប្រឈមអ្នកលេងកណ្ដាប់ដៃមហាទម្ងន់ លៀប រដ្ឋា។ អ្នកឈ្នះរវាងបេក្ខជនទាំងពីរនឹងទទួលបានកៅអីចុងក្រោយឈានទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដណ្ដើមខ្សែក្រវាត់មាសប្រចាំរដូវកាលទីពីរនេះ ខណៈជើងខ្លាំងកម្ពុជា៣រូបទៀតដែលមាន អេលីត ភក្ដី, អេ ណារ័ត្ន  និងប៊ុន សុធា កំពុងរង់ចាំជាស្រេច។

ក្រៅពីគូប្រកួតដ៏សំខាន់ខាងលើក៏មានអមដោយការប្រកួតមិត្តភាពជក់ចិត្ត គឺ កូននាគខ្មៅចតុមុខ កាន់ ម៉េងហុង ស្វាគមន៍ អ្នកលេងចិត្តសឿងវ័យក្មេង ធន់ ស៊ីហុង។ ចំណែក ដំរីសភ្លុកពិឃាដ អេរ៉ាវ៉ាន់ ច័ន្ទរាជ្យ ប៉ះ ខ្លាកំណាចក្រញ៉ាំដែក ឡុង ខេត្ត រួមជាមួយគូពន្លកគុនខ្មែរពិសេសៗ៣គូផ្សេងទៀត។

ការប្រកួតនិងធ្វើការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ PNN ទំព័រហ្វេសប៊ុក PNN Sports និងទំព័រហ្វេសប៊ុក ISI Steel ចាប់ពីម៉ោង ១២ ថ្ងៃត្រង់តទៅ៕

អត្ថបទ៖ PNN