សង្វៀន Wurkz ថ្ងៃសៅរ៍​នេះកាន់តែជក់ចិត្ត ជាមួយវត្តមានកីឡាករ ៣ គូ

70

នួន រ៉ាថេន នឹងជួបជាមួយ ម៉ិល សារុន ក្នុងប្រភេទទំងន់ ៦០គ ខណៈដែល គង់ ហ៊ូវ ប្អូនប្រុសបង្កើតរបស់ គង់ សំបូរ នឹងជួបជាមួយ ឡូញ វ៉ាន់ឌី ដែលទើបផ្តួលគូប្រកួតសន្លប់ប្រកួតចុងក្រោយ។

អ្វីដែលកាន់តែពិសេស ការប្រកួតសន្សំប្រាក់លានទំងន់ ៦៥គ កែវ សំរិទ្ធ នឹងឈានដល់ជុំទី ៤ ហើយ ដោយនឹងត្រូវជួបជាមួយ សំអាង ឌុន បើឈ្នះនឹងមានទឹកប្រាក់ ៤ លានរៀនក្នុងដៃ។

ការប្រកួត មានផ្សាយផ្ទាល់តាមរយៈទូរទស្សន៍បាយ័ននៅថ្ងៃសៅរ៍ម៉ោង ៦ ល្ងាចនេះ។

អត្ថបទ​&រូបភាព៖ BayonTV