សរុបព្រឹត្តិការណ៍បាល់ទាត់ ដ៏គួរឲ្យភ្ញាក់ផ្អើលបំផុត ក្នុងរយៈពេល ១ ទស្សវត្ស

280

មួយ​ទស្សវត្ស ក្នុងសហស្សវត្ស ២០០០ បាន​កន្លងផុតទៅហើយ ត្រឹម​ថ្ងៃទី ៣១ខែធ្នូ ឆ្នាំ ២០១៩​កន្លងទៅថ្មីៗនេះ។ ឆ្នាំថ្មី ២០២០ បាន​មក​ដល់ ប៉ុន្តែ​អនុស្សាវរីយ៍​ក្នុងរយៈពេល ១០​ឆ្នាំមកនេះ នៅតែជាការ​ចងចាំ​ដ៏ល្អផង ដ៏គួរឲ្យ​ភ្ញាក់ផ្អើលផង និង​គួរឲ្យ​ចាប់អារម្មណ៍ផងដែរ។

មានព្រឹត្តិការណ៍សំខាន់ៗ​ដ៏គួរឲ្យចាប់អារម្មណ៍ទាំងនោះរួមមាន៖

១. លោក Alex Ferguson ប្រកាសចូលនិវត្តន៍​ពី Manchester United

Image result for alex ferguson retirement

គឺនៅក្នុងឆ្នាំ ២០១៣ ដែល​ពិភពបាល់ទាត់​ មានការ​សោកស្តាយ ​នៅពេលដែល​លោក Alex Ferguson ដែល​ត្រូវបាន​ចាត់​ទុក​ថាជាបិតាបាល់ទាត់ និង​ជាបិតារបស់ Man Utd បាន​ប្រកាស​លាលែងពីតំណែង និង​លាលែងពីពិភពបាល់ទាត់។ ទោះបីជាគ្រូបង្វឹក​ដែលធ្លាប់​ដឹកនាំ Man Utd ពីឆ្នាំ ១៩៨៦មកនេះ បាន​ប្រកាសលាឈប់ពីការដឹកនាំ ប៉ុន្តែលោក​ក៏​នៅតែបន្ត​ជាទីប្រឹក្សាមើល​ថែបិសាចក្រហម​មក​ដល់​សព្វថ្ងៃ។​

២. លោក Arsene Wenger ប្រកាស​ចុះចេញពីតំណែងជាអ្នក​ចាត់ការរបស់ Arsenal

Related image

គឺនៅថ្ងៃទី ២០ខែមេសា ឆ្នាំ ២០១៨ ដែល​លោក Arsene Wenger បាន​ប្រកាស​ដើរចេញពី Arsenal បន្ទាប់ពីលោក​បានដឹកនាំ​រយៈពេល ២២ឆ្នាំមក។ ព្រឹត្តិការណ៍មួយនេះ ក៏បង្កការភ្ញាក់ផ្អើល មិន​តិចផងដែរ សម្រាប់គ្រូបង្វឹក​បារាំងម្នាក់នេះ។

៣. អេស្ប៉ាញ ក្លាយជាជើងឯកបាល់ទាត់ពិភពលោកជាលើកដំបូង ក្នុងឆ្នាំ ២០១០

Image result for spain world cup 2010

អេស្ប៉ាញ បាន​ក្លាយជាជើងឯកបាល់ទាត់ពិភពលោក World Cup ជាលើកដំបូង កាលពីឆ្នាំ ២០១០ បន្ទាប់ពីបាន​បំបាក់ហូឡង់ ក្នុងវគ្គថែមម៉ោង កាលពីថ្ងៃទី ១១ខែកក្កដា ឆ្នាំ ២០១០ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង។

៤. អាល្លឺម៉ង់ ក្លាយជាជើងឯកបាល់ទាត់ពិភពលោក​ជាលើកទី ៤ ក្នុងឆ្នាំ ២០១៤

Related image

អាល្លឺម៉ង់ បានក្លាយជាជើងឯក បន្ទាប់ពីបានប្រកួត​ឈ្នះអាស្សង់ទីន ក្នុងវគ្គថែមម៉ោង កាលពីថ្ងៃទី ១៣ខែកក្កដា ឆ្នាំ ២០១៤ ក្នុងប្រទេសប្រេស៊ីល។

៥. បារាំង ក្លាយជាជើងឯកបាល់ទាត់ពិភពលោក​ជាលើកទី ២ ក្នុងឆ្នាំ ២០១៨

Related image

បារាំង បានក្លាយជាជើងឯក World Cup ជាប្រវត្តិសាស្ត្រ និងជាលើកទី ២ ក្នុងឆ្នាំ ២០១៨ បន្ទាប់ពីប្រកួតឈ្នះ ក្រូអាត ក្នុងប្រទេសរុស្ស៊ី កាលពីថ្ងៃទី ១៥ខែកក្កដា ឆ្នាំ ២០១៨។

៦. អាល្លឺម៉ង់ បាន​បំបាក់​ប្រេស៊ីលដោយលទ្ធផល ៧ទល់នឹង១

Related image

គឺជាការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០១៤ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលប្រេស៊ីល ក្នុងនាមជាម្ចាស់ផ្ទះ បាន​ប្រកួត​ចាញ់ដោយលទ្ធផល​យ៉ាងអាម៉ាស ១ទល់នឹង ៧។ លទ្ធផលនេះ ជាលទ្ធផល​ប្រវត្តិសាស្ត្រ ដែល​គ្រប់គ្នាអាចចងចាំបាន នៅថ្ងៃទី ៨ខែកក្កដា ឆ្នាំ ២០១៤។

៧. Lionel Messi ក្លាយជាម្ចាស់ពានរង្វាន់ Ballon d’Or ជាលើកទី ៦

Messi ឈ្នះពាន Ballon d’Or ២០១៩ ជាលើកទី ៦

Image result for messi 6th ballon

៨. Cristiano Ronaldo ប្រកាសចាកចេញពី Real Madrid

បន្ទាប់ពីរួម​រស់នៅក្លឹប​អធិរាជស បាន​ជិត ១ទស្សវត្ស Ronaldo ក៏សម្រេចប្រកាសចាកចេញទៅកាន់ Juventus យ៉ាងគួរឲ្យ​ភ្ញាក់ផ្អើល​បំផុត ក្រោយ​ការប្រកួត​បាល់ទាត់ World Cup កាលពីថ្ងៃទី ១០ខែកក្កដាឆ្នាំ ២០១៨។

៩. Real Madrid ក្លាយជាជើងឯក Champions League ៣ដងក្នុងរយៈពេល ១ទស្សវត្សនេះ

Related image

គឺនៅឆ្នាំ ២០១៦,២០១៧​ និង ២០១៨ ដែល Real Madrid បានគ្រងជើងឯក Champions League ដល់ទៅ ៣ដងជាប់ៗគ្នា។

អត្ថបទ៖ Fox Sport