សារព័ត៌មាន​កីឡាល្បីៗរបស់ថៃ ចុះផ្សាយរឿង ចាន់ វឌ្ឍនាកា ផ្លាស់ទៅលីគកំពូលថៃ

6762

គេហទំព័រ​ព័ត៌មាន​កីឡា​ល្បីៗក្នុងស្រុកថៃ បានធ្វើការចុះផ្សាយដកស្រង់ប្រភពចេញពីផេកព័ត៌មានកីឡារបស់ប្រទេសកម្ពុជាយើងមួយ ដែលលេចឭចចាមរ៉ាមថា ខ្សែប្រយុទ្ធ​ឆ្នើមក្លឹបបឹងកេត ចាន់ វឌ្ឍនាកា និងផ្លាស់ទៅលេងនៅលីគកំពូលថៃ។​

ក្លឹបដែលកីឡាករវ័យ ២៦ ឆ្នាំរូបនេះ និងចូលរួមគឺ BG Pathum United នេះបើតាមប្រភពខាងលើបន្ថែម។​

រឿងរ៉ាវ​ផ្លាស់ប្ដូរ​ទ្រនំនេះ មិនទាន់មានការបញ្ជាក់ផ្លូវការពីភាគីក្លឹបណាមួយនៅឡើយទេ។ ហើយយើងក៏រង់ចាំមើលជាបន្តទៀតថាតើវាជាការពិតឫយ៉ាងណា?​

គួរដឹងផងដែរថា ចាន់វឌ្ឍនាកា ធ្លាប់បានផ្លាស់ទៅក្រុមជប៉ុន Fujieda MYFC នៅក្នុងឆ្នាំ ២០១៧ និងបានផ្លាស់ទៅ Pahang FA ដែលជាក្រុមរបស់លីគកំពូលម៉ាឡេស៊ីក្នុងឆ្នាំ ២០១៨។​