សោកស្ដាយ​! Son និងត្រូវអវត្តមានយ៉ាងតិច ១០ ប្រកួតខាងមុខ

766

ខ្សែប្រយុទ្ធ Son Heung-min និងត្រូវអវត្តមានអស់រយៈពេលប្រមាណជា ៦ ទៅ ៨ សប្តាហ៍យ៉ាងតិចក៏ ១០ ប្រកួតដែរដោយសាររបួសកំភួនដៃ។

កីឡាករ​សញ្ជាតិ​កូរ៉េខាងត្បូង​រូបនេះ បានរងនូវការប៉ះទង្គិចឆ្អឹងអំឡុងជ័យជម្នះ Spurs កាលពីថ្ងៃអាទិត្យដោយលទ្ធផល ៣-២ លើក្រុម Aston Villa ហើយក្លឹបបានបញ្ជាក់ថារូបគេចាំបាច់ត្រូវធ្វើការវះកាត់។

Son រកបាន ៦ គ្រាប់ហើយក្នុង ៥ ប្រកួតចុងក្រោយសម្រាប់ Tottenham។ ខណៈ​ការប្រកួតវគ្គ ១៦ ក្រុម Champions League ទល់នឹងក្រុម RB Leipzig ឈានចូលនៅថ្ងៃទី ២០ ខែកុម្ភៈខាងមុខនេះ​ហើយ។