សោកស្ដាយ! Spurs នាំមុខ ៣ គ្រាប់ហើយតែត្រូវ West Ham តាមបានស្មើ ៣-៣ វិញ (វីដេអូ)

199

ក្រុម Tottenham Hotspur ត្រូវបានក្រុមភ្ងៀវ West Ham ប្រើពេលមិនដល់ ១០ នាទីចុងម៉ោងវាយបកតាមស្មើ ៣-៣ ក្នុងប្រកួត Premier League សប្ដាហ៍ទី ៥។

ក្រុមលោក Jose Mourinho បាននាំមុនដើមតង់ទី ១ ដល់ទៅ ៣-០ ដែលជាការរួមចំណែកពី Son Heung-min នាទី ១’, Harry Kane នាទី ៨’, ១៦’ ។

ការប្រកួតឈានចូលនាទី ៨១’ West Ham ក៏មានឱកាសបំបែកពងមាន់គ្រាប់ទី ១ របស់ខ្លួន ហើយបន្តរកបាន ២ គ្រាប់បន្តបន្ទាប់នៅនាទី ៨៥’ និង ៩០+៤ នាំឲ្យក្រុមទាំងពីរត្រូវចែកគ្នាម្នាក់ ១ ពិន្ទុ ។

លទ្ធផលនេះ Spurs នៅតែស្ថិតក្នុងចំណាត់ថ្នាក់លេខ ៦ ដដែលខណៈដែល West Ham ឡើង ២ ចំណាត់ថ្នាក់មកកាន់លេខ ៨  ។

វីដេអូហាយឡាយ