សំណើរ ៨៥ លានអឺរ៉ូរបស់ Man City សម្រាប់ Gimenez ត្រូវ Atletico បដិសេធ

104

ប្រធានក្លឹប Atletico Madrid លោក Enrique Cerezo បានបញ្ជាក់ថា លោកបានច្រានចោលសំណើចំនួន ៨៥ លានអឺរ៉ូពីក្លឹប Manchester City សម្រាប់ខ្សែការពារ Jose Gimenez ។

Gimenez វ័យ ២៥ ឆ្នាំត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ទៅកាន់ Man City នេះបើតាមសារព័ត៌មាន AS រាយការណ៍ ។ ប៉ុន្តែ Atletico បានបដិសេធសំណើរជាទឹកប្រាក់ដ៏ច្រើនពីក្លឹប Premier League ។

លោក Cerezo ប្រធានក្លឹប La Liga មួយនេះបានទទួលសំណើរពី City ប៉ុន្តែលោកចង់រក្សាខ្សែការពាររូបនេះនៅទឹកដី Wanda Metropolitano ។

លោកបានប្រាប់ El Transistor ថា“ យើងបានទទួលការផ្តល់ជូននេះ ប៉ុន្តែ Gimenez គឺជាកីឡាករឆ្នើមម្នាក់ ហើយយើងចាប់អារម្មណ៍ចង់មានកីឡាករឆ្នើមៗ នៅក្នុងក្រុម” ។

Gimenez បានចូលរួមជាមួយ Atletico Madrid ក្នុងឆ្នាំ ២០១៣ ពីក្លឹបអ៊ុយរូហ្គាយ Danubio ហើយបានបន្តក្លាយជាជម្រើស ១១ នាក់ដំបូងក្រោមការដឹកនាំរបស់ Diego Simeone ។