ស៊យបាត់! អង់គ្លេសប្រហែលអវត្តមានកីឡាករសំខាន់ម្នាក់ ពេលប៉ះបែលហ្ស៊ិកយប់នេះ

72

ខ្សែប្រយុទ្ធឆ្នើម Harry Kane អាចនឹងខកខានជួយអង់គ្លេសប្រកួត Nations League ទល់នឹងបែលហ្ស៊ិកនៅយប់នេះ ដោយសារតែរបួសសាច់ដុំអំឡុងពេលហ្វឹកហាត់ ។

Harry Kane

ប្រធានក្រុមជម្រើសជាតិអង់គ្លេសរូបនេះ អាចជាការរងរបួសមួយផ្សេងទៀតក្នុងរយៈពេល ៩ ខែបន្ទាប់ពីការដាច់សរសៃពួរពេលលេងឲ្យ Tottenham ។

ប្រសិនបើការរងរបួសបង្ខំឲ្យ Kane អង្គុយបម្រុងគេរំពឹងថាខ្សែប្រយុទ្ធកំពុងឡើងជើងរបស់ Everton កីឡាករ Dominic Calvert-Lewin នឹងរក្សាកៅអីរបស់ខ្លួននៅតំបន់ប្រយុទ្ធនេះដដែល ។

កីឡាករ Dominic Calvert-Lewin រកបានពិន្ទុនៅលើការបង្ហាញខ្លួនជាលើកដំបូងរបស់អង់គ្លេសជាមួយនឹងប្រទេសវែល

Calvert-Lewin បានបង្កការចាប់អារម្មណ៍តាមរយៈការរកគ្រាប់បាល់ក្នុងប្រកួតលើកដំបូងសម្រាប់អង់គ្លេស ពេលប៉ះជាមួយវេលស៍ក្នុងប្រកួតមិត្តភាព ។

ប្រភព៖ SkySport