ស៊ីហ្គេម៖ វិញ្ញាសាតេក្វាន់ដូ កីឡាការិនីកម្ពុជា ស៊ន សៀវម៉ី បានប្រកួតឈ្នះកីឡាការិនីវៀតណាម LAM THI HẠ THANH លើប្រភេទទំងន់៧៣គីឡូក្រាម មុននេះដោយពិន្ទុដាច់ឆ្ងាយ ២៥ទល់១។
ដូច្នេះ ស៊ន សៀវម៉ី ត្រូវឡើងទៅប្រកួតផ្តាច់ព្រ័ត្រដណ្តើមមេដាយ ជាមួយកីឡាការិនីម្ចាស់ផ្ទះហ្វីលីពីន ល្ងាចនេះ។
ចំណែកកីឡាការិនី Cassandre tubbs ទំងន់ 62kg ឈ្នះឥណ្ឌូនេស៊ី ១៧-១០ រង់ចាំប្រកួតវគ្គផ្តាច់ព្រ័ត្រ ខណៈកីឡាការិនី ឈឿង អាលីហ្សា ប្រកួតចាញ់កីឡាការិនី ម្ចាស់ផ្ទះហ្វីលីពីន ១២ទល់នឹង៣ វគ្គផ្តាច់ព្រ័ត្របានត្រឹមមេដាយប្រាក់ នៅមុននេះបន្តិច។