ស៊ីហ្គេម៖ វិញ្ញាសា​តេក្វាន់ដូ ស៊ន សៀវម៉ី ត្រូវជួបវៀតណាមស្អែកនេះ

361

ស៊ីហ្គេម៖ កីឡាការិនីតេក្វាន់ដូកម្ពុជា ស៊ន សៀវម៉ី នឹងត្រូវប្រកួតជាមួយកីឡាការិនីវៀតណាម LAM THI HẠ THANH លើវិញ្ញាសា ៧៣គីឡូក្រាម វេលាម៉ោង ១៥:៤៥នាទីរសៀលស្អែក ថ្ងៃទី៨ ធ្នូ។

បើឈ្នះកីឡាការិនីវៀតណាម ត្រូវឡើងប៉ះកីឡាការិនីម្ចាស់ផ្ទះ ហ្វីលីពីន នៅវគ្គផ្តាច់ព្រ័ត្រ។ កីឡាការិនី ស៊ន សៀវម៉ី ធ្លាប់ប្រកួតឈ្នះកីឡាការិនីវៀតណាម និងហ្វីលីពីន ដែលជាគូប្រកួតចាស់ៗធ្លាប់ប៉ះគ្នាពីពេលមុន។

សូមបញ្ជាក់ថា កីឡាការិនី ស៊ន សៀវម៉ី ជាម្ចាស់មេដាយមាស ស៊ីហ្គេម លើកទី២៩ ឆ្នាំ២០១៧ នៅប្រទេសម៉ាឡេស៊ី។