ស៊ីហ្គេម​៖ បាល់បោះ​កម្ពុជា ចាញ់ម៉ាឡេស៊ី អស់ឱកាសទៅវគ្គបន្ត

484

ស៊ីហ្គេម៖ ក្រុមបាល់បោះកម្ពុជាប្រកួតចាញ់ក្រុមម៉ាឡេស៊ី លើវិញ្ញាសា ៥នាក់ទល់៥នាក់ ដោយលទ្ធផល ៦៤ ទល់ ១០០ នៅកីឡដ្ឋាន Mall of Asia Arena នៃទីក្រុងម៉ានីល។

ក្រុមកម្ពុជានៅសល់១ប្រកួតទៀត ក្នុងដៃជាមួយនឹងក្រុមឥណ្ឌូណេស៊ី នាថ្ងៃទី៧ ធ្នូ ស្អែកនេះ។ ស៊ីហ្គេម លើវិញ្ញាសា ៥ទល់៥នេះមាន៨ប្រទេសចូលរួម ដោយចែកចេញជាពីរពូល ក្នុង១ពូលៗមាន៤ប្រទេសស្មើគ្នា ហើយកម្ពុជាស្ថិតក្នុងពូលB ជាមួយម៉ាឡេស៊ី ថៃ និងឥណ្ឌូណេស៊ី ហើយ២ក្រុមខ្លាំងៗ ដែលមានពិន្ទុខ្ពស់ជាងគេនឹងត្រូវបន្តសិទ្ធិឡើងទៅប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

សម្រាប់ក្រុមបាល់បោះកម្ពុជាបុរស៥ទល់៥នេះបានធ្លាក់ចេញត្រឹមវគ្គជម្រុះក្នុងពូលហើយ ដោយឆ្លងកាត់២ប្រកួត ចាញ់ទាំងពីរប្រកួតជាមួយម៉ាឡេស៊ី និងថៃ។