ស៊ុតចូល ២ គ្រាប់យប់មិញ Zlatan ថាបើអាយុខ្ទង់ ២០ ម្លេះ ៤ គ្រាប់ស៊ីផុយ

114

ខ្សែប្រយុទ្ធវ័យ ៣៨ ឆ្នាំ Zlatan Ibrahimovic បានជួយ AC Milan យកឈ្នះ ២-០ លើ Bologna ក្នុងប្រកួតបើកឆាកនៅ Serie A កាលពីយប់មិញ ។

គ្រាប់បាល់ជ័យជម្នះ ២ គ្រាប់នេះជាការរកបានរបស់រូបគេទាំង ២ គ្រាប់ កើតឡើងនៅនាទី ៣៥’ និងបាល់ពិន័យ ១១ ម៉ែត្រនៅនាទី ៥០’ ។

ថ្លែងក្នុងកិច្ចសម្ភាសទៅកាន់ទូរទស្សន៍ Sky Sport ក្រោយចប់ការប្រកួត Zlatan ថា៖ ” ធម្មតាទេ ខ្ញុំកំពុងធ្វើការមួយនេះ វាជាការប្រកួតផ្លូវការលើកទី ២ យើងបានឈ្នះ ខ្ញុំអាចរកគ្រាប់បាល់បានច្រើនជាងនេះ បើខ្ញុំមានអាយុ ២០ ឆ្នាំ ខ្ញុំអាចរកបាន ២ គ្រាប់ទៀត ” ។

Ibrahimović scores twice as Milan beats Bologna 2-0 | Taiwan News

គួរដឹងផងដែរថា ក្រុម AC Milan បានចាប់ផ្តើមរដូវកាលដ៏ល្អមួយ បន្ទាប់ពីបានយកឈ្នះក្រុមភ្ញៀវ Shamrock Rovers ក្នុងវគ្គជម្រុះ Europa League ដោយលទ្ធផល ២-០ ។ ខណៈរដូវកាលមុនពួកគេបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ ៦ ។