ស្ងាត់ៗ! កីឡាករព្រះខ័នរាជ្យស្វាយរៀងម្នាក់ ផ្លាស់ទៅលេងឲ្យក្លឹបលីគកំពូលសិង្ហបុរី

2726

ខ្សែបម្រើអង់គ្លេស Charlie Machell បានចាកចេញពីក្លឹបព្រះខ័នរាជស្វាយរៀង ដើម្បីចូលរួមជាមួយក្លឹប Hougang United របស់លីគកំពូលសិង្ហបុរី។

កីឡាករ​វ័យ ២៥ ឆ្នាំរូបនេះ បានជួយព្រះខ័នរាជស្វាយរៀងលើកពានលីគកំពូលកម្ពុជារដូវកាល ២០១៩ ថ្មីៗនេះ ហើយផ្លាស់ទៅចូលរួមជាមួយក្លឹបបាល់ទាត់ Houngang United ដែលមានកៅអីលេង AFC Cup ២០២០ ផងដែរ។​

ក្រុមតំណាងសិង្ហបុរីមួយនេះស្ថិតនៅក្នុងពូល F ជាមួយក្លឹបវៀតណាម Ho Chi Minh City, ក្លឹបឡាវ Lao Toyota FC និងក្លឹបមួយទៀតក្នុងចំណោមក្លឹបព្រុយណេ Indera ឬ Yangon United របស់មីយ៉ាន់ម៉ា៕