ការប្រកួត Premier League សប្តាហ៍ទី ២០ និងជាសប្តាហ៍ចុងក្រោយនៃឆ្នាំ ២០១៩ បានបញ្ចប់ទៅហើយនៅយប់មិញនេះ។ លទ្ធផលនៃការប្រកួត បានធ្វើឲ្យមានទស្សនីយភាពគួរឲ្យចាប់អារម្មណ៍ជាច្រើនដែលគួរឲ្យពិចារណា។
យោងតាមប្រភពពីវុិបសាយ Fox Sports បានលើកយកកំណត់សម្គាល់មួយចំនួន មកនិយាយពីការប្រកួត Premier League សប្តាហ៍ទី ២០នេះ ចំនុចទាំងនោះរួមមាន៖
១. Everton ក្រោមការដឹកនាំរបស់លោក Carlo Ancelotti
មែនទែនទៅ តាំងពីបណ្តេញលោក Marcos Silva មក Everton ហាក់ដូចជាមានទំនុកចិត្តខ្ពស់ ដោយមិនត្រឹមតែអាចបំបាក់ក្រុមខ្លាំងបាននោះទេ ប៉ុន្តែថែមទាំងមិនទាន់ចាញ់ទៀតផង។ សម្រាប់លទ្ធផលឈ្នះ កាលពីយប់ថ្ងៃសៅរ៍ អាចធ្វើឲ្យអ្នកគាំទ្រ មានការរំពឹងទុកថា លោក Ancelotti អាចតម្រង់ផ្លូវ Everton ទៅរកភាពជោគជ័យបាន យោងតាមបទពិសោធន៍កន្លងមក។
២. ក្រោយបរាជ័យជាប់គ្នាពេក West Ham បានសម្រេចចិត្តបណ្តេញលោក Pellegrini ចេញ
ចុចអានបន្ត៖ ក្លឹប Premier League មួយទៀតហើយ ចែកផ្លូវជាមួយគ្រូបង្វឹក កាលពីយប់មិញ
ចុចអានបន្ត៖ West Ham តែងតាំង David Moyes ដឹកនាំជាលើកទី ២
៣. Marcus Rashford និង Anthony Martial ត្រលប់មកលេងស៊ីសង្វាក់គ្នាយ៉ាងខ្លាំង
បន្ទាប់ពីជ័យជម្នះលើ Burnely ដោយលទ្ធផល ២-០ ខ្សែបម្រើប្រយុទ្ធវ័យក្មេងទាំង ២ ត្រូវបានចាត់ទុកថាជាកែវភ្នែកដ៏សំខាន់របស់ Man Utd ដែលអាចនាំក្លឹបទៅរកភាពជោគជ័យនៅរដូវកាលនេះ។
៤. បរាជ័យរបស់ Arsenal ធ្វើឲ្យអ្នកគាំទ្រ នៅតែមិនអាចទទួលយកលោក Mike Arteta បាន
តើជាបណ្តាសារ ឬ យ៉ាងណា ដែល Arsenal ទោះបីជាបានបណ្តេញលោក Unai Emery ហើយ ប៉ុន្តែក៏នៅមិនទាន់អាចរកបានលទ្ធផលដ៏សមប្រកបបាននៅឡើយ។ ក្នុងលទ្ធផល ១-២ ជាមួយ Chelsea កាលពីយប់មិញ បានធ្វើឲ្យអ្នកគាំទ្រ Arsenal នៅតែមានអារម្មណ៍មិនល្អ ចំពោះគ្រូបង្វឹកថ្មីនិងបានគិតថា លោក Arteta ទំនងជាមិនសមនឹងតំណែងនេះនោះទេ។
៥. Chelsea ចាប់ផ្តើមដើរផ្លូវដូច Manchester United?
មួយរយៈចុងក្រោយនេះ Chelsea មិនចុះញមនោះទេ ពេលបានប្រកួតជាមួយក្រុមធំៗដូចជា Tottenham គឺតោខៀវអាចយកឈ្នះបាន! ប៉ុន្តែពេលជួបក្រុមតូចៗ គេក៏បានប្រកួតចាញ់។ ឥឡូវជួបជាមួយ Arsenal ក៏ Chelsea អាចឈ្នះបានទៀត។ ដូច្នេះតើ Chelsea កំពុងតែដើរផ្លូវដូច Man Utd ដែលជួបក្រុមធំក៏ប្រឹងទាល់តែឈ្នះ ហើយពេលជួបក្រុមតូចក៏ចាញ់? ប្លន់ពិន្ទុពីក្រុមអ្នកមានមកជួយក្រុមអ្នកក្រ?
៦. ជំនួប Liverpool ជាមួយ Wolves បង្កឲ្យមានភាពចម្រូងចម្រាស់ ហើយមានការលើកឡើងថា VAR បង្កើតដើម្បី Liverpool?
Liverpool បន្តការឈ្នះមាន ១៣ពិន្ទុ វ៉ាដាច់តែម្តងពីក្រុមលេខ ២ Leicester City! ប៉ុន្តែលទ្ធផលនេះ ធ្វើឲ្យមានការចោទសួរថា តើ Liverpool បន្តឈ្នះដោយសារ VAR ឬ យ៉ាងណា ព្រោះថា VAR បានទាត់ចោលគ្រាប់បាល់របស់ Wolverhampton ទុកជាមិនបានការដែលធ្វើឲ្យ Liverpool ទទួលបាន ៣ពិន្ទុ និងទទួលងារជាក្រុមដែលមិនទាន់អាចមានអ្នកណាបំបាក់បាននៅរដុវកាលថ្មីនេះ។
៧. Liverpool ក្លាយជាជើងឯក Premier League
១៣ពិន្ទុវ៉ាដាច់បែបនេះ តើអាចនឹងមានក្រុមណាមកបំបាក់ Liverpool បានទៀតទៅ? ម្យ៉ាងទៀត Liverpool ហាក់មានទម្រង់ជាប់លាប់ព្រោះថា ១៨ប្រកួតនៅ Premier League គេមិនទាន់ស្គាល់ពាក្យថាចាញ់ ខណៈក្រុមជាគូប្រជែងផ្សេងទៀតមិនថា Man City, Leicester ឬ Chelsea ជាដើមសុទ្ធតែមានទម្រង់លេងមិននឹងនរសោះ៕