ហ្វីលីពីនឯណោះ! មានកូនកាត់មួយកំពុងលេងនៅក្លឹបអាឡឺម៉ង់ RB Leipzig

253

ហ្វីលីពីន ជាប្រទេសមួយក្នុងតំបន់អាស៊ានដែលសំបូរទៅដោយកូនកាត់។ ថ្មីៗនេះមានកីឡាករក្នុងក្រុម RB Leipzig U-19 មួយរូប ត្រូវបានគេរាយការណ៍ថា កំពុងដាក់ពាក្យស្នើសុំដើម្បីទទួលបានសញ្ជាតិហ្វីលីពីន។

oliver-bias-rb-leipzig-spotlight-interview-1535038341-17316

Oliver Bias ជាខ្សែប្រយុទ្ធមានឪពុកជាជនជាតិអាឡឺម៉ង់ និងម្តាយហ្វីលីពីន រូបគេបានជាប់ក្នុងបញ្ជីឈ្មោះក្រុមជម្រើសជាតិអាឡឺម៉ង់អាយុក្រោម ១៥, ១៦ និង ១៧ ឆ្នាំតាំងពីឆ្នាំ ២០១៦ មក។ បច្ចុប្បន្នកីឡាករវ័យ ១៩ ឆ្នាំរូបនេះជាសមាជិកក្នុងក្រុម RB Leipzig អាយុក្រោម ១៩។
RB-Nachwuchskicker Oliver Bias | MDR.DE

Oliver Bias ក៏ធ្លាប់បង្ហាញខ្លួនជាលើកដំបូងរបស់ខ្លួនសម្រាប់ RB Leipzig ឈុតធំផងដែរ កាលពីខែសីហា ឆ្នាំ ២០១៨ ក្នុងនាមជាកីឡាករបម្រុងក្នុងប្រកួតវគ្គជម្រុះ Playoff, Europa League ជាមួយក្រុមស៊ុយអែត BK Häcken។