ឡូយ! U-23 ម៉ាឡេស៊ីមួយរូប កំពុងត្រូវបានក្លឹប Newcastle របស់អង់គ្លេសចាប់អារម្មណ៍

1286

ខ្សែប្រយុទ្ធក្រុមជម្រើសជាតិម៉ាឡេស៊ីអាយុក្រោម ២៣ ឆ្នាំ Luqman Hakim Shamsudin ត្រូវបានគេរាយការណ៍ថាបានទទួលសំណើរពីក្លឹប Newcastle United របស់អង់គ្លេស។

Kisah Sahih Mengenai Bagaimana Hubungan Luqman Hakim, KV Kortrijk ...

កីឡាករវ័យ ១៨ ឆ្នាំរូបនេះ បានទទួលការផ្តល់ជូនតាមរយៈភ្នាក់ងាររបស់គាត់ EL-EF Sport ដែលមានមូលដ្ឋាននៅទីក្រុងឡុងប្រទេសអង់គ្លេស។ ដូច្នេះ Luqman កំពុងពិចារណាថាតើត្រូវទទួលយកសំណើររបស់ Newcastle ឬក្លឹបបែលហ្ស៊ិក KV Kortrijk។

យ៉ាងណាមិញបញ្ហាប្រឈមមុខចំពោះការអនុញ្ញាតិការងារ ដូចដែលកីឡាករបាល់ទាត់ដទៃទៀតដែលចង់ទៅលេងនៅអង់គ្លេស ហាក់មានសម្ពាធសម្រាប់រូបគេ ព្រោះមានតែកីឡាករមកពីប្រទេសដែលមានចំណាត់ថ្នាក់ក្នុងតារាង FIFA Ranking លេខ ៧០ ឡើងទៅប៉ុណ្ណោះដែលអាចលេងបាននៅ Premier League។

Luqman Hakim akan terus berlatih bersama pasukan Selangor ...

នេះមានន័យថាប្រសិនបើ Luqman ចូលរួមជាមួយ Newcastle គាត់នឹងត្រូវលេងជាមួយក្លឹបមួយផ្សេងទៀតនៅអឺរ៉ុប ជាក់ស្តែងជាមួយក្លឹប KV Kortrijk រយៈពេល ៤ ឆ្នាំសិន មុននឹងគាត់អាចទទួលបានប័ណ្ណការងារនៅអង់គ្លេស។