ថ្មីៗនេះក្លឹប Perak FC បានចែករំលែកវីដេអូមួយនៅលើបណ្តាញសង្គមផ្លូវការ ដែលបង្ហាញពីការរចនាម៉ូតឡូហ្គូថ្មី មុនលីគកំពូលម៉ាឡេស៊ីរដូវកាលថ្មីចូលមកដល់។

ទោះជាយ៉ាងណា ឡូហ្គោដែលមានលក្ខណៈពិសេស ផ្សំឡើងដោយផ្ទៃពណ៌ខ្មៅ និងស៊ុមពណ៌លឿងមួយនេះ មិនបានទទួលការពេញចិត្តពីអ្នកគាំទ្រទេ ថែមទាំងបញ្ចេញមតិរិះគន់ទៀតផងពីពួកគេ។
ការស្ទង់មតិបង្ហាញថា អ្នកគាំទ្រជាមធ្យមពិតជាខកចិត្តនឹងឡូហ្គូថ្មី ដែលហាក់បីដូចជាក្រុមការងារក្លឹបមិនយកចិត្តទុកដាក់ ក្នុងការរចនាឲ្យស៊ីជម្រៅបំផុតមួយសម្រាប់ក្រុម។ ឡូហ្គូនេះគឺសាមញ្ញពេក ហាក់ដូចជាមិនសាកសមសម្រាប់ក្លឹប Perak ដែលមានអាយុជាងមួយរយឆ្នាំហើយ។

អ្នកគាំទ្រក៏បានទទូចដល់ថ្នាក់ដឹកនាំក្រុម ឱ្យប្រើឡូហ្គូចាស់ម្តងទៀតព្រោះវាត្រូវបានគេចាត់ទុកថាការរចនាល្អ បើប្រៀបធៀបជាមួយឡូហ្គូថ្មីនេះ។
A new chapter begins, but the history remains.
— Perak The Bos Gaurus 😷 (@peraktbgmy) February 1, 2021
Legends reborn. The legacy continues.
This is Perak Football Club.#PerakFC#KejorrYobKejorr#KejorrYobSkorr pic.twitter.com/b2pilcJ2u6