អគ្គ​មេបញ្ជាការ​កងទ័ព​ថៃ​ ​សម្រេច​រំសាយ​ក្លិប​បាល់ទាត់​ ​Army​ ​United​ ​ដែល​បាន​បង្កើត​ឡើង​ជាង១០០ឆ្នាំ​

380

​លោក​ ​Apirat​ ​Kongsompong​ ​អគ្គ​មេបញ្ជាការ​កងទ័ព​ ​នៃ​ប្រទេស​ថៃ​ ​និង​ជា​ប្រធាន​ក្លិប​ ​បានសម្រេច​ប្រកាស​រំសាយ​ក្លិប​បាល់ទាត់​អាជីព​ ​Army​ ​United​ ​ចាប់ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លងទៅ​។​

​ការសម្រេច​ដូច្នេះ​ ​គឺ​ដោយសារតែ​ក្លិប​ ​ធ្វើ​មិនបាន​ល្អ​ទាល់តែសោះ​ក្នុងរយៈពេល​ ​៤ឆ្នាំ​ចុងក្រោយ​ ​ដោយ​មិន​អាច​ឡើង​មកលេង​សូម្បីតែ​លី​គ​លំដាប់​ទី៣​ ​របស់​ថៃ​ ​បាន​ឡើយ​។​ ​នេះ​ជា​ការ​ធ្លាក់ចុះ​មិន​គួរ​ឱ្យ​ជឿ​ ​នៃ​ក្លិប​បាល់ទាត់​ ​Army​ ​United​ ​របស់​ថៃ​ ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​រយៈពេល​ ​១០៣ឆ្នាំ​មក​ហើយ​។​

​អ្នកឧបត្ថម្ភ​នានា​ ​បានសម្រេច​ចិត្ត​ដកខ្លួន​ពី​ក្លិប​ ​Army​ ​United​ ​ដែល​ធ្លាប់តែ​ជួយ​ជាផ្នែក​ហិរញ្ញវត្ថុ​នូវ​ទឹកប្រាក់​ ​រហូតដល់​ជិត​ ​១០០លាន​បាត​ក្នុង​មួយឆ្នាំ​។​ ​បញ្ហា​ដែល​ត្រូវ​ដោះស្រាយ​បន្ទាប់​ ​គឺ​ការ​ផ្ដល់​ប្រាក់បៀវត្ស​ចំនួន​ ​២ខែ​ ​ដល់​បុគ្គលិក​របស់​ក្លិប​ ​ប្រហែល​ ​៥០នាក់​ ​ដែល​ក្លិប​បាន​ជំពាក់​ ​និង​ប្រា​ក់​ឈ្មួល​របស់​កីឡាករ​នី​មួយ​ៗ​។​ ​នេះ​មិនទាន់​រាប់បញ្ចូល​ប្រាក់ខែ​របស់​ថ្នាក់​គ្រប់គ្រង​ជាន់ខ្ពស់​មួយចំនួន​ ​ដែល​មាន​ចំនួន​ប្រហែល​ ​៤០​-​៥០​ ​លាន​បាត​ក្នុង​មួយ​ខែ​៕​

​ប្រភព​៖​ ​Bangkok​ ​Post​