អង់គ្លេស និងត្រូវប្រកួតមិត្តភាពជាមួយវេលស៍ ក្នុងខែតុលាខាងមុខ

121

​អង់គ្លេស និងត្រូវបើកទ្វារកីឡដ្ឋាន Wembley ដើម្បីទទួលក្រុមជម្រើសជាតិវេលស៍ក្នុងការប្រកួតមិត្តភាពអន្តរជាតិនាថ្ងៃទី ៨ ខែតុលា។

ការប្រកួតនេះ ត្រូវលេងជាលក្ខណៈបិទទ្វារ ដោយអនុលោមតាមគោលការណ៍ណែនាំរបស់រដ្ឋាភិបាល។ ក្រុមជម្រើស​ជាតិទាំងពីរ បានជួបគ្នាលើកចុងក្រោយនៅ Euro 2016 ដោយអង់គ្លេសបានយកឈ្នះ ២-១។

ក្នុងថ្ងៃ​ប្រកួតមិត្តភាពនេះផងដែរ អង់គ្លេសនឹងគ្រោងធ្វើពិធីគោរពវិញ្ញាណក្ខន្ធដល់អតីតកីឡាករក្រុមជម្រើសជាតិ ដែលបានទទួលមរណភាពក្នុងរយៈពេល ១២ ខែចុងក្រោយនេះ មានលោក Jack Charlton, Martin Peters, Norman Hunter និង Peter Bonetti ដែលពួកគាត់បានជួយអង់គ្លេសលើកពាន World Cup ១៩៦៦។