ក្រុមជម្រើសជាតិអង់គ្លេស បានវាយបកយកឈ្នះក្រុមខ្លាំងបែលហ្ស៊ិក ២-១ នៅទឹកដី Wembley ក្នុងប្រកួត UEFA Nations League ។
អតីតខ្សែប្រយុទ្ធក្រុម Man Utd កីឡាករ Romelu Lukaku ជាអ្នកស៊ុតប៉េណាល់ឲ្យក្រុមភ្ងៀវបែលហ្ស៊ិកនាំមុខមុននៅនាទី ១៦’ ។ ប៉ុន្ដែក្រុមម្ចាស់ផ្ទះអង់គ្លេសក៏បានតាមស្មើវិញតាមរយៈបាល់ប៉េណាល់ទីផងដែរ របស់ខ្សែប្រយុទ្ធ Marcus Rashford នៅនាទី ៣៩’ ។
ការប្រកួតឈានចូលតង់ទី ២ នាទី ៦៥’ កីឡាករ Mason Mount ក៏មានឱកាសស៊ុតគ្រាប់ជ័យជម្នះជួយឲ្យក្រុមលោក Gareth Southgate ទទួលបាន ៣ ពិន្ទុឡើងទៅឈរកំពូលតារាងបណ្តោះអាសន្ន ។
អង់គ្លេសឆ្លងកាត់ ៣ ប្រកួតឈ្នះ ២ ស្មើ ១ ខណៈបែលហ្ស៊ិក ៣ ប្រកួត ឈ្នះ ២ ចាញ់ ១ ក្រោមក្រុមតោកំណាចអង់គ្លេស ១ ពិន្ទុឈរនៅលេខ ២ ៕
វីដេអូហាយឡាយ