អច្ឆរិយ! Flamengo ប្រើពេល ២នាទីចុងម៉ោង វាយបកយកឈ្នះ River Plate ២-១ លើកពាន Copa Libertadores

444

ក្រុមប្រេស៊ីល Flamengo ក្លាយជាម្ចាស់ជើងឯកពានរង្វាន់ក្លឹបល្អបំផុតប្រចាំទ្វីបអាមេរិកខាងត្បូង Copa Libertadores ក្រោយយកឈ្នះក្រុមអាហ្សង់ទីន River Plate ដោយលទ្ធផល ២-១ នៅកីឡដ្ឋាន Estadio Monumental ប្រទេសប៉េរូ។

Related image

កីឡាករ Gabriel Barbosa របស់ Flamengo បានក្លាយជាវីរបុរស ក្រោយរកបាន ២ គ្រាប់ចុងម៉ោងវាយបកយកឈ្នះ ពោលគឺនៅនាទី ៨៩’ និង ៩០’ ខណៈដែល River Plate បាននាំមុខ ១-០ តាំងតែពីនាទី ១៥’ ដោយកីឡាករ Rafael Santos Borre ។

Image result for Flamengo beat River Plate

នេះជាការឈ្នះពាន Copa Libertadores លើកដំបូងចាប់តាំងពីឆ្នាំ ១៩៨១ ហើយ Flamengo មានកៅអីមួយសម្រាប់ការប្រកួត FIFA Club World Cup ឆ្នាំ ២០១៩ នៅប្រទេសកាតា។

វីដេអូហាយឡាយ