អតីតកីឡាករ Chelsea មួយរូប ត្រូវក្លឹបលីគកំពូលអ៊ីរ៉ង់ត្រៀមចុះហត្ថលេខា

293

អតីតខ្សែប្រយុទ្ធរបស់ក្លឹបតោខៀវ Chelsea កីឡាករ​ Franco Di Santo ត្រូវបានផ្សារភ្ជាប់ការផ្ទេរទៅកាន់ក្លិបយក្ស Persepolis FC ដែលលេងក្នុងក្របខណ្ឌ Persian Gulf Pro League (លីគកំពូលអឺរ៉ង់)។​

Di Santo បានចូលរួមជាមួយក្លឹបក្របខ័ណ្ឌ Premier League ពីក្រុម Audax Italiano របស់ឈីលីកាលពីឆ្នាំ ២០០៨ និងធ្លាប់លេងឲ្យក្រុម Blackburn Rovers ក្នុងលក្ខខណ្ឌខ្ចីជើង។ បន្ទាប់មករូបគេបានផ្ទេរទៅក្រុម Wigan ជាអចិន្ត្រៃយ៍ មុនផ្ទេរទៅលេងនៅក្របខ័ណ្ឌ Bundesliga ដោយចូលរួមជាមួយក្រុម Schalke 04 និង Werder Bremen។

ខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះ ទើបតែបានចាកចេញពីក្រុម Rayo Vallecano នៅក្នុងក្របខ័ណ្ឌ La Liga កាលពីពេលថ្មីៗ បន្ទាប់ពីបានបង្ហាញខ្លួនចំនួន ៤ ប្រកួតក្នុងរដូវកាល ២០១៨-១៩។

យោងតាមទីភ្នាក់ងារព័ត៌មាន Tasnim បានឱ្យដឹងថាខ្សែប្រយុទ្ធរូបនេះត្រូវបានផ្តល់អនុសាសន៍ឱ្យក្លិបដោយភ្នាក់ងារលោក Gabriel Calderon ដែលបានទទួលបន្ទុកលើក្រុម Persepolis។ ដោយកាលពីដើមខែនេះ លោកទើបតែទទួលបានជោគជ័យលើការនាំយកកីឡាករ Branko Ivankovic មកចូលរួមក្លឹប។

ការផ្ទេរនេះនឹងត្រូវធ្វើទៅបានដោយភាពងាយស្រួល ដោយសារតែបច្ចុប្បន្នកីឡាករវ័យ ៣០ ឆ្នាំរូបនេះ Free Agent ឫគ្មានតម្លៃខ្លួន។

ប្រភព៖ Fox Sport Asia