អតីតកីឡាករ Liverpool ថា Bale ជាដៃគូប្រយុទ្ធដ៏សាកសមបំផុតជាមួយ Kane និង Son

159

អតីតកីឡាករក្រុមហង្សក្រហម Liverpool លោក Graeme Souness បាននិយាយថា Gareth Bale អាចក្លាយជាដៃគូប្រយុទ្ធដ៏សាកសមបំផុតជាមួយ Harry Kane និង Son Heung-min ។

បន្ទាប់ពីវិលត្រឡប់មកទ្រនំចាស់ ក្រោយផ្លាស់ពី Real Madrid ក្នុងលក្ខខណ្ឌខ្ចីជើង Bale បាននិងកំពុងស្តារកាយសម្បទារបស់ខ្លួនឡើងវិញដើម្បីត្រៀមបង្ហាញខ្លួនជាមួយក្រុមជាលើកដំបូងទល់នឹង West Ham នៅថ្ងៃអាទិត្យនេះ។

លោក Souness បានសរសេរនៅក្នុងអត្ថបទមួយថា៖ “ខ្ញុំមើលឃើញ Bale មានកាយសម្បទាដ៏ល្អឥតខ្ចោះមួយ ល្បឿនលឿន ក៏ដូចជាបច្ចេកទេស ភាពវៃឆ្លាត និងការប្តេជ្ញាចិត្ត” ។

Bale, Kane និង Son ជាតំបន់ប្រយុទ្ធដ៏អស្ចារ្យមួយសម្រាប់ Tottenham Hotspur ដែលអាចជួយក្រុមដណ្តើមបានកៅអីនៅ Champions League រដូវកាលក្រោយ” ។

ពួកគេនិងសហការគ្នាបានល្អដូចគ្នាទៅនិង Sadio Mane, Mohamed Salah និង Roberto Firmino របស់ Liverpool “។

ប្រភព៖ Supersport