អតីតកីឡាករ Man City មួយរូបថា គ្រូបរទេសមកបង្វឹកក្រុមចិនសុទ្ធសឹងតែមុខលុយ

112

លោក Sun Jihai ដែលជាអតីតខ្សែការពារក្រុម Manchester City បានចោទប្រកាន់គ្រូបង្វឹកបរទេស ដែលចូលមកដឹកនាំក្រុមនៅប្រទេសចិនថាសម្លឹងឃើញលុយជាធំ ដោយពួកគេមិនខ្វាយខ្វល់ ឫគ្មានមហិច្ឆតាជួយឲ្យប្រទេសនេះសម្រេចក្តីសុបិនទៅប្រកួតនៅព្រឹត្តិការណ៍ World Cup សោះឡើយ។

លោកថ្លែងបែបនេះតែ ១ សប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីក្រុម Beijing Guoan តែងតាំងលោក Slaven Bilic ជាគ្រូបង្គោល ដោយបុរសជនជាតិក្រូអាតរូបនេះក៏បានសារភាពថាហិរញ្ញវត្ថុបានដើរតួនាទីយ៉ាងសំខាន់ក្នុងការដែលលោកផ្លាស់ប្តូរមកទីនេះ។

អតីតអ្នកចាត់ការក្រុមអង់គ្លេស West Bromwich Albion បានក្លាយជាគ្រូបង្វឹកបរទេសចុងក្រោយគេនៅក្នុងក្របខ័ណ្ឌ Chinese Super League បន្ទាប់ពីលោក Fabio Cannavaro របស់ក្រុម Guangzhou Evergrande និង Rafael Benítez របស់ក្រុម Dalian Pro ។

លោក Sun Jihai ដែលជាខ្សែការពារម្នាក់របស់ក្រុម Manchester City ពីឆ្នាំ ២០០២-០៨ បាននិយាយនៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍មួយក្នុងសប្តាហ៍នេះថា៖“គ្រូបង្វឹកបរទេសមកប្រទេសចិនក្នុងគោលបំណងសាមញ្ញបំផុតគឺការបើកប្រាក់ខែ” ។ បើមិនដូច្នេះទេតើពួកគេមកដើម្បីអ្វី? តើពួកគេចង់ធ្វើឱ្យប្រសើរឡើងនូវកម្រិតបាល់ទាត់របស់ចិនដែរឬទេ? តើពួកគេបានធ្វើអ្វីខ្លះ?”។

បុរសវ័យ ៤៣ ឆ្នាំបន្តថា ៖“បើខ្ញុំជាគ្រូបង្វឹក ខ្ញុំនឹងធ្វើដូចគ្នា។ មនុស្សល្ងង់ណាមិនចង់មានលុយច្រើន ឫមិនអឺចឹង?” ក្លឹបនៅ CSL ប៉ុន្មានឆ្នាំចុងក្រោយនេះល្បីតែខាងការចំណាយខ្ជះខ្ជាយ ដូចជា ៦០ លានផោនរបស់ Shanghai SIPG ទៅលើ Oscar ជាដើម” ។

មុន FA ចិនបានដាក់គំនាបទៅលើប្រាក់ខែ របៀបនៃការនាំកីឡាករបរទេសចូលរបស់ក្រុមក្នុងលីគគឺគ្រាន់តែចង់ប្រយុទ្ធដើម្បីចង់ឈ្នះប៉ុណ្ណោះ គឺមិនការពារទេ ។ នេះមិនមែនជាបាល់ទាត់ទេ  មិនមែនជាទិសដៅដែលការអភិវឌ្ឍបាល់ទាត់គួរតែទៅមុខទេ។ វាប្រហែលជាអាចឱ្យអ្នកឈ្នះនៅពេលនេះ ប៉ុន្តែវានឹងធ្វើឱ្យបាល់ទាត់ចិនកាន់តែអាក្រក់ទៅៗ” ។

អតីតប្រធានក្រុមជម្រើសជាតិចិនរូបនេះ បានគូសបញ្ជាក់បន្ថែមថា ៖“ការផ្តោតអារម្មណ៍របស់លោក គឺផ្តោតលើការអភិវឌ្ឍន៍យុវជន ព្រោះចិនមានមហិច្ឆតាធំក្នុងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ World Cup” ។