អតីតខ្សែការពារ Atletico Madrid មួយរូប ផ្លាស់ទៅចូលរួម​ជាមួយក្លឹបលីគកំពូលចិន

330

កីឡាករ Joao Miranda បានបដិសេដកិច្ចសន្យាថ្មីជាមួយក្លឹប Inter Milan ដោយរូបគេយល់ព្រមផ្លាស់ទៅលេងនៅក្លឹប Jiangsu Suning របស់ចិន។

អតីតខ្សែការពារ Atletico Madrid រូបនេះនឹងចុះហត្ថលេខាជាមួយក្លឹបក្របខ័ណ្ឌ Chinese Super League ដោយគ្មានតម្លៃខ្លួន បន្ទាប់ពីមិនបានបន្តកុងត្រាថ្មីជាមួយក្លឹបអ៊ីតាលី Inter។

Miranda វ័យ ៣៤ឆ្នាំធ្លាប់បង្ហាញខ្លួន ១២១ ប្រកួតឲ្យ Inter Milan បន្ទាប់ពីចាកចេញពីក្លឹប Atletico Madrid កាលពីខែមិថុនាឆ្នាំ ២០១៥ ក្នុងតម្លៃ ១២ លានអឺរ៉ូ។

ក្លឹប Jiangsu ដែលគ្រប់គ្រងដោយក្រុមហ៊ុន Suning Holdings Group ឈរនៅលេខរៀងទី ៦ ក្នុងក្របខ័ណ្ឌ​លីគកំពូលចិន​ (CSL) បន្ទាប់ពីប្រកួតចំនួន ១៩ លើកនៅរដូវកាលឆ្នាំ ២០១៩។

ប្រភព៖ Fox Sport Asia