អតីតខ្សែការពារ Man Utd ចុះចេញពីតំណែងជាគ្រូបង្វឹក Feyenoord

257

លោក Jaap Stam អតីតខ្សែការពាររបស់ក្រុមបិសាចក្រហម Manchester United បានលាឈប់ពីតំណែងជាគ្រូបង្វឹក Feyenoord បន្ទាប់ពីដឹកនាំបានត្រឹមតែ ៧ ខែប៉ុណ្ណោះ។

Image result for jaap stam

បុរសជនជាតិហូឡង់វ័យ ៤៧ ឆ្នាំរូបនេះឈ្នះតែ ៣ ប្រកួតប៉ុណ្ណោះក្នុងចំណោម ១១ ប្រកួតរបស់គាត់នៅរដូវកាលនេះ។ ក្រោយចាញ់ក្រុមគូប្រជែង Ajax ៤-០ កាលពីថ្ងៃអាទិត្យធ្វើឲ្យក្រុមឈរនៅលេខ ១២ ក្នុងតារាង។

Stam បានចាប់ផ្តើមអាជីពជាអ្នកចាត់ការដំបូងនៅក្លិប Reading កាលពីខែមិថុនាឆ្នាំ ២០១៦ ហើយបាននាំក្រុមឈានដល់វគ្គប្រកួតជម្រុះ Playoff Championship។ ក្រោយមកទៀតបានចេញពីក្លិបនៅឆ្នាំ ២០១៨។

Related image

Feyenoord បច្ចុប្បន្នកំពុងស្ថិតនៅបាតតារាង ពូល G ក្របខណ្ឌ Europa League ដោយឈ្នះ ១ប្រកួតក្នុងចំណោម ៣ប្រកួត ដែលមានក្រុម Young Boy, Rangers និង Porto។