អតីតគ្រូ​វៀតណាមព្យាករណ៍​ថា Theerathon និងឈ្នះពាន J1.League ជាលើកទី ២ ជាមួយ Yokohama

1008

អតីតគ្រូ​បង្វឹកវៀតណាម ​​Toshiya Miura បានព្យករណ៍ថា កីឡាករ​​សញ្ជាតិ​ថៃ Theerathon Bunmathan និងអាចឈ្នះពានលីគកំពូលជប៉ុន J1.League ជាមួយ Yokohama F-Marinos ជាលើកទី ២។

រដូវកាល​មុនទោះបីជា FC Tokyo បានកាន់កាប់កំពូលតារាង J1. League អស់រយៈពេលជាច្រើនខែយ៉ាងណាក្តី ក៏ទីបញ្ចប់ពួកគេត្រូវរបូតទៅឲ្យ Yokohama F-Marinos នៅជុំចុងក្រោយ។

Toshiya Miura បានមានទស្សនៈថា Yokohama F-Marinos ក្នុងរដូវកាល​ថ្មី ២០២០ នេះបានបង្ហាញពីស្ថេរភាពលេងដូចរដូវកាលចាស់ ២០១៩ ផងដែរ ហើយពួកគេនឹងបន្តធ្វើវានៅរដូវកាលនេះ។

ជាលទ្ធផលឱកាសសម្រាប់ខ្សែការពារថៃ Theerathon Bunmathan និងកីឡាករ Yokohama F-Marinos ផ្សេងទៀតនិងអាចការពារតំណែងជើងឯកបានដោយជោគជ័យ។