អតីតនាយកក្លឹប Heerenveen លោក Gerry Hamstra បានមានប្រសាសន៍ឲ្យដឹងថាខ្សែការពារវៀតណាម Doan Van Hau គួរតែប្រមូលបទពិសោធពីលីគតូចៗជាមុនសិន មុននឹងសម្រេចចិត្តផ្លាស់មកលេងនៅលីគកំពូលហូឡង់។
សមាជិកនៃក្រុមជម្រើសជាតិវៀតណាមវ័យ ២១ ឆ្នាំ រូបនេះត្រូវបានក្លឹបហូល្លង់ Heerenveen ខ្ចីជើងពីក្លឹប Hanoi FC កាលពីដើមរដូវកាល។ ហើយបង្ហាញខ្លួនឲ្យឈុតធំបានតែមួយប្រកួតប៉ុណ្ណោះ ខណៈដែលបច្ចុប្បន្នរូបគេត្រូវបានបញ្ចូលទៅក្នុងបញ្ជីឈ្មោះក្រុមយុវជន។
Van Hau នៅសល់កុងត្រាមិនដល់ ១ ខែទៀតទេជាមួយ Heerenveen។ ស្របពេលក្លឹបមិនបន្តកុងត្រាថ្មីដល់រូបគេ លោក Gerry បានចេញមកគូរបញ្ជាក់ថា៖ “Van Hau គឺជាកីឡាករល្អ ប៉ុន្តែក្របខ័ណ្ឌ Eredivisie មានការប្រកួតប្រជែងខ្លាំង។ ជាមូលហេតុមួយសម្រាប់ Van Hau ក្នុងការពិបាកជាប់តំណែងក្រុមដំបូង។
ទោះបីវាជាសុបិន្តក្នុងការមកលេងនៅអ៊ឺរ៉ុបជាលើកដំបូងយ៉ាងណាក៏ដោយ វាមិនសមហេតុផលទេ។ គេគួរតែប្រមូលបទពិសោធន៍ពីលីគទាបជាងនេះ ហើយចាំផ្លាស់មកលេងនៅលីគកំពូល“។