អតីតមេធំ Real លោក Lorenzo Sanz បាត់បង់ជីវិតដោយសារ Covid-19

153

អតីតប្រធានក្លឹប Real Madrid លោក Lorenzo Sanz បានទទួលមរណភាពហើយ ក្នុងមន្ទីរពេទ្យប្រទេសអេស្ប៉ាញ ដោយសារការឆ្លងនៃវីរុសប្រភេទថ្មីកូវីដ-១៩។

Image result for Lorenzo Sanz vs raul

លោក Sanz ធ្លាប់ជាប្រធានក្លឹបយក្សអេស្ប៉ាញពីឆ្នាំ ១៩៩៥-២០០០ នឹងធ្លាប់ឈ្នះពានរង្វាន់ Champions League ចំនួន ២ ដង។

កូនប្រុសរបស់លោកបានឲ្យដឹងថា៖ “ឪពុកខ្ញុំបានទទួលមរណភាពហើយក្នុងវ័យ ៧៦ ឆ្នាំ គាត់មិនសមនឹងការបញ្ចប់ជីវិតតាមរបៀបនេះទេ“។

គួររំលឹកដែរថា លោក Lorenzo Sanz បានបញ្ចូលទៅមន្ទីរពេទ្យទីក្រុងម៉ាឌ្រីដ ៣ ថ្ងៃមុនដែលលោកបានស្លាប់ បន្ទាប់ពីមានរោគសញ្ញានៃវីរុសកូវីដ-១៩ ដែលបានកំពុងសម្លាប់មនុស្សជាង ១៣២០ នាក់នៅក្នុងប្រទេសអេស្ប៉ាញ។