អតីតខ្សែការពារក្រុមជម្រើសជាតិជប៉ុន Gotoku Sakai បានធ្វើតេស្ត៍វិជ្ជមានជំងឺកូវីដ-១៩។ នេះបើយោងតាមការបញ្ជាក់របស់ក្លឹប Vissel Kobe កាលពីថ្ងៃច័ន្ទ។
Sakai មានអាការៈគ្រុនក្តៅ ៣៨ អង្សាកាលពីថ្ងៃពុធ ហើយបានធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺផ្លូវដង្ហើមប្រភេទថ្មីនៅថ្ងៃបន្ទាប់។ ទោះយ៉ាងណាអាការៈគ្រុនក្តៅរបស់គេនៅតែបន្ត ហើយគាត់ចាប់ផ្តើមឈឺក្បាល និងបំពង់ករហូតដល់ថ្ងៃសុក្រ។ បច្ចុប្បន្នរូបគេកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យទីក្រុង Hyogo។
គួរដឹងដែរថាខ្សែការពារវ័យ ២៩ ឆ្នាំរូបនេះ បានផ្លាស់មកចូលរួមជាមួយ Vissel Kobe ពីក្រុមអាល្លឺម៉ង់ Hamburg កាលពីរដូវកាលមុន។