កាលនៅ Chelsea កីឡាករ Eden Hazard ត្រូវបានគេដឹងថាជាកីឡាករមួយរូបដែលឆ្នើម ហើយតែធ្វើឱ្យក្លឹបជាច្រើនចង់បានរូបគេ ប៉ុន្តែចុងក្រោយខ្សែបម្រើរូបនេះក៏បានសម្រេចជ្រើសយកក្លឹប Real Madrid។
នៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន The Athletic អតីតកីឡាករក្រុមតោខៀវ Robert Green បាននិយាយពីមូលហេតុដែល Hazard បដិសេធសំណើររបស់ក្លឹប Bayern Munich ដែលចង់បានកីឡាកររូបនេះ។
Green និយាយថា៖ “Eden លើកលែងក្លឹបនេះមួយ គេនិយាយថាគេមិនទៅ Bayern ទេ ព្រោះប្អូនប្រុសរបស់គេគឺ Thorgan កំពុងលេងនៅក្នុងលីគកំពូលអាល្លឺម៉ង់”។
Green ក៏បានបញ្ជាក់បន្ថែមទៀតថា Hazard ចង់ឱ្យពិភពលោកស្គាល់ប្អូនប្រុសរបស់គេ ក្នុងនាមជា Thorgan Hazard មិនមែនត្រឹមតែជាប្អូនប្រុសរបស់ Eden Hazard ប៉ុណ្ណោះទេ។
បច្ចុប្បន្ននេះ Thorgan Hazard ទើបតែបានផ្ទេរមកលេងនៅក្លឹប Borussia Dortmund កាលពីរដូវក្ដៅកន្លងទៅ៕