អបអរ​! ស្វាយរៀង យកឈ្នះក្រុមខ្លាំងឥណ្ឌូនេស៊ី Bali United ២-១

1514

ព្រះខ័នរាជស្វាយរៀងទទួលបាន៣ពិន្ទុជាលើកដំបូងក្នុងការប្រកួតបាល់ទាត់ពានរង្វាន់ AFC Cup 2020 ក្រោយឈ្នះ Bali United ២ទល់នឹង១ក្នុងជំនួបពូល G រាត្រីថ្ងៃអង្គារ ទី២៥ កុម្ភៈ។

ហូយ ផល្លីន បើកការនាំមុខឲ្យក្រុមជើងឯក Metfone Cambodian League ២០១៩ នៅនាទី១២ ក្រោយទទួលបានបាល់ពី Privat Mbarga។
ដល់នាទី១៩ ខ្សែប្រយុទ្ធកាមេរូន Mbarga ឆក់ឱកាសពីការភ្លាត់ស្នៀតរបស់កីឡាករខាង Bali ទាត់បញ្ចូលទីគ្រាប់ទីពីរបានសម្រេច។

ក្រុមជើងឯកលីគកំពូលឥណ្ឌូនេស៊ីដណ្ដើមបានមួយគ្រាប់មកវិញពីការទាត់បន្ថែមដោយខ្សែប្រយុទ្ធ Ilija Spasojevic នៅនាទី៥៩។
ថ្ងៃទី១១ ខែមីនា ព្រះខ័នរាជស្វាយរៀងត្រូវទទួល Than Quang Ninh របស់វៀតណាម បញ្ចប់ជើងទីមួយប្រចាំពូល G៕

វីដេអូ​ហាយឡាយ