អបអរ​! Ajax ឡើងទៅវគ្គ​ចែក​ពូល Champions League សារជាថ្មី​

239

ក្រុម Ajax បានឈានដល់វគ្គចែកពូលនៃពាន UEFA Champions League រដូវកាល​ថ្មី ២០១៩-២០ បន្ទាប់ពី​ជ័យ​ជម្នះក្នុងជើងទី ២ លើក្រុម Apoel Nicosia ដោយលទ្ធផល ២-០ ខណៈ​ជើងទី១​នៅទឹកដី Apoel Nicosia បញ្ចប់ត្រឹម ០-០។

ខ្សែបម្រើ​ចំណូលថ្មី​ Edson Alvarez បានតែតបាល់បញ្ចូលទី រកបានគ្រាប់បាល់បើកឆាក បន្ទាប់ពីការលើកបាល់ Free-kick របស់កីឡាករ Hakim Ziyech នៅនាទី ៤៣’។

ឈានចូលនាទី ៨០’ កីឡាករ Klaas-Jan Huntelaar បានបង្កើតឱកាសបញ្ចូនបាល់ទៅឲ្យ Dusan Tadic បញ្ចប់ទីរកបានគ្រាប់ទី ២ រក្សាលទ្ធផល​ដល់ចប់ការប្រកួត។

ដោយឡែកក្រុម Club Bruges របស់បែលហ្សិក និង Slavia Prague របស់សាធារណរដ្ឋឆេក​ ក៏បានទំលាក់គូរប្រកួតរៀងខ្លួនដើម្បីឆ្លងទៅវគ្គចែកពូលផងដែរ។ ការចាប់ឆ្នោតនឹងធ្វើឡើងនៅទីក្រុងម៉ូណាកូ នាថ្ងៃព្រហស្បតិ៍នេះ វេលាម៉ោង ១៧:០០នាទី។

ប្រភព៖ BBC