អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា Keisuke Honda រកបានក្លឹបថ្មីហើយ ដែលជាក្លឹបទី ៨ របស់លោកក្នុងអាជីពជាកីឡាករបាល់ទាត់។
ក្រោយចាកចេញពីក្លឹបហូឡង់ Vitesse បន្ទាប់ពីបង្ហាញខ្លួនបានត្រឹម ៤ ប្រកួត Honda បានប្រកាសចូលរួមជាមួយក្លឹបលីគកំពូលប្រេស៊ីល Botafogo ដែលស្ថិតនៅលេខរៀងទី ១៥ ក្នុងតារាងកាលពីរដូវកាលមុន។
ក្លឹបនេះមានមូលដ្ឋាននៅទីក្រុង Rio de Janeiro ដែលជាតំបន់អសន្តិសុខមួយ ដែលគេចាត់ទុកជាទីក្រុងគ្រោះថ្នាក់បំផុតលើពិភពលោក អំពើឃាតកម្មបានកើតឡើងជាមធ្យម ៣៩ ករណីមនុស្សស្លាប់សរុប ១០០.០០០ នាក់កាលពីពេលថ្មីៗ។
កីឡាករជប៉ុនវ័យ ៣៣ ឆ្នាំរូបនេះ ក៏បាននិយាយជាភាសាព័រទុយហ្កាល់នៅក្នុងវីដេអូខ្លីមួយដែលបានបង្ហោះលើគណនី Twetter របស់ក្លឹបថា “ទទួលការគោរពពីខ្ញុំ Botafogo! យើងនឹងជួបអ្នកនៅ Rio de Janeiro ពីឥលូវនេះទៅ សូមអរគុណ! “