ចាប់តាំងពីផ្លាស់ទៅចូលរួមជាមួយក្រុមប្រេស៊ីល Botafogo ខ្សែបម្រើជប៉ុន និងជាអ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា Keisuke Honda អាចរកគ្រាប់បាល់បាន ២ គ្រាប់ហើយគិតទាំងបង្ហាញខ្លួននៅថ្ងៃនេះ ។
Honda បានចូលរួមជាមួយក្រុមលីគកំពូលប្រេស៊ីលកាលពីខែមិនា ឆ្នាំ ២០២០ កន្លងទៅបន្ទាប់ពីចាកចេញពីក្រុមហូឡង់ Vitesse ។
ខ្សែបម្រើវ័យ ៣៤ ឆ្នាំរូបនេះរកបានមួយគ្រាប់នៅនាទី ២៩’ ក្នុងជ័យជម្នះ ២-១ លើក្រុមម្ចាស់ផ្ទះ Sport Recife ក្នុងក្របខ័ណ្ឌលីគកំពូលប្រេស៊ីល Serie A ជុំទី ១៥ ដែលទើបបញ្ចប់ការប្រកួតនៅមុននេះបន្តិច ។
គ្រាប់បាល់ដំបូងរបស់គេ រកបានតាមរយៈប៉េណាល់ទីកាលជំនួប ១-១ ជាមួយក្រុម Bangu ក្នុងពានរង្វាន់ទី ២ របស់ប្រេស៊ីលនៅរដូវកាលមុន ។
ឆ្លងកាត់ ១៥ ប្រកួតក្នុងលីគ Botafogo បច្ចុប្បន្នឈរនៅចំណាត់ថ្នាក់លេខ ១២ ក្នុងតារាង។
វីដេអូហាយឡាយ