ក្រុម Tottenham Hotspur បានធ្លាក់ត្រឹមជុំទី៣ពានរង្វាន់ Carabao Cup រដូវកាល២០១៩/២០ នៅថ្ងៃអង្គារ ទី២៤ កញ្ញាយប់មិញនេះ ក្រោយចាញ់ក្រុមលីគទី ៤ អង់គ្លេស Colchester United ដោយបាល់កាត់សេចក្ដី១១ម៉ែត្រ។
ក្នុងការប្រកួតពេញ៩០នាទី ក្រុមទាំងពីរមិនអាចបំបែកពងមាន់គ្នាបាន ដោយរក្សាលទ្ធផលស្មើគ្នា០ទល់នឹង០។ ឈានចូលវគ្គកាត់សេចក្តីបាល់ ១១ម៉ែត្រ Christian Eriksen និង Lucas Moura របស់ Spurs មិនអាចទាត់រំលងដៃអ្នកចាំទីរបស់ក្រុមនៅក្របខណ្ឌ League Two នេះបានទេ។
ដោយឡែកក្រុម ខ្សែប្រយុទ្ធ Jevani Brown របស់ Colchester បានប្រើក្បាច់ Paneka តែត្រូវអ្នកចាំទី Paulo Gazzaniga ដាល់បាល់ចេញ។ ជាលទ្ធផល Spurs ចាញ់៤ទល់នឹង៣៕
វីដេអូហាយឡាយ