អស់លទ្ធភាព! ក្លឹបថៃ Trat FC បើកផ្លូវឲ្យកីឡាករចេញទៅរកក្លឹបថ្មី

1253

ក្រុមលីគកំពូលថៃ Trat FC បានបើកផ្លូវឲ្យកីឡាករចាកចេញទៅរកក្លឹបថ្មី ប្រសិនបើពួកគេមានបំណងចង់ផ្លាស់ចេញ។

ត្រាតអេហ្វ

កន្លងមកប្រធានក្លឹបលោក Wichian Subcharoen បានស្នើរសុំកាត់ប្រាក់ឈ្នួលកីឡាករ ៥០% ដោយសារតែរងផលប៉ះពាល់ពីការផ្ទុះឡើងនៃវីរុស Covid-19 ហើយលោកបានចេញសេចក្តីប្រកាសជាថ្មី អនុញ្ញាតឲ្យកីឡាករចាកចេញបាន ប្រសិនបើមានក្លឹបផ្សេងចាប់អារម្មណ៍លើពួកគេ។

លោកបាននិយាយថា “ខ្ញុំបានផ្តល់ការអនុញ្ញាតដល់បុគ្គលិក កីឡាករ និងគ្រូបង្វឹក ប្រសិនបើនរណាម្នាក់ចាប់អារម្មណ៍រកក្រុមផ្សេងទៀត យើងអនុញ្ញាតឲ្យផ្លាស់បាន ដោយគ្មានបញ្ហាទេ។ មួយវិញទៀតពួកគេអាចមានសិទ្ធមិនចាកចេញ ប្រសិនបើពួកគេមានគ្រួសារ និងមានទីលំនៅអចិន្ត្រៃយ៍ក្នុងតំបន់នេះ”

គួរដឹងដែរថា ក្រុម Trat FC រដូវកាល ២០២០ នេះបានឆ្លងកាត់ ៤ ប្រកួតចាញ់ទាំង ៤ ប្រកួត ដោយស្ថិតក្នុងបាតតារាង Thai League 1។