អាហ្រ្វិកខាងត្បូង U23 ជាក្រុមចុងក្រោយនៅអាហ្រិ្វក ជាប់ទៅកីឡាអូឡាំពិក Tokyo 2022

250

ក្រុមអាហ្រ្វិកខាងត្បូង ដណ្តើមបានកៅអីចុងក្រោយរបស់ទ្វីបអាហ្រិក សម្រាប់ការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូឆ្នាំ ២០២០ ដោយជ័យជម្នះលើបាល់កាត់សេចក្តី ១១ម៉ែត្រ ៦-៥ លើក្រុមហ្គាណាក្រោយលទ្ធផលស្មើគ្នា ២-២។

South Africa grab Tokyo Olympics place after shootout

អាហ្វ្រិកខាងត្បូង នឹងចូលរួមជាមួយប្រទេស ២ ផ្សេងទៀតមាន អេហ្ស៊ីប និងកូតឌីវ័រក្នុងនាមជាអ្នកតំណាងអាហ្វ្រិកទាំង៣ក្នុងចំណោមប្រជាជាតិចំនួន ១៦ ត្រៀមទៅជប៉ុនដែលរៀបចំនៅខែកក្កដានិងសីហាខាងមុខនេះ។

ការប្រកួតផ្នែកបាល់ទាត់ក្នុងព្រឹត្តិការណ៍នេះ ត្រូវបានជ្រើសកីឡាករអាយុក្រោម ២៣ ឆ្នាំ ប៉ុន្តែអនុញ្ញាតឲ្យបន្ថែមកីឡាករលើសអាយុបាន ៣ នាក់ ខណៈអេហ្ស៊ីបជ្រើសរើសតារាឆ្នើម Liverpool, Mohamed Salah។