ក្រុមអាហ្សង់ទីន បានយកឈ្នះវេណេហ្ស៊ុយអេឡា ដោយលទ្ធផល ២-០ ក្នុងវគ្គ ៨ក្រុមចុងក្រោយនៃពានរង្វាន់ Copa America 2019 កាលពីយប់មិញ។ ២គ្រាប់នេះ ធ្វើបានដោយ Lautaro Martinez នៅនាទី១០ និង Giovani Lo Celso នាទី៧៥។

លទ្ធផលនេះ ធ្វើឱ្យអាហ្សង់ទីន ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រប៉ះជាមួយប្រេស៊ីល ដែលបានយកឈ្នះប៉ារ៉ាហ្គាយកាលពីម្សិលមិញ។ ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ នឹងធ្វើឡើងនៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩៕
សូមទស្សនាវីដេអូ៖