អូស្រ្តាលី និងណូវែលសេឡង់ នឹងចាប់ដៃគ្នាធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាបាល់ទាត់ស្រ្តីពិភពលោកឆ្នាំ ២០២៣ (FIFA Women’s World Cup) បន្ទាប់ពីឈ្នះសិទ្ធការដេញថ្លៃរួមគ្នា ដែលត្រូវបានប្រកាសដោយ FIFA កាលពីថ្ងៃព្រហស្បតិ៍។
ការប្រកួតឆ្នាំ ២០២៣ ត្រូវបានគេកំណត់ចំនួនក្រុមរហូតដល់ ៣២ ប្រទេស ខុសពីព្រឹត្តិការណ៍ឆ្នាំ ២០១៩ ដែលមានតែ ២៤ ប្រទេសប៉ុណ្ណោះ។ វាជាព្រឹត្តិការណ៍លើកទី ៩ ដែលនិងចាប់ផ្តើមធ្វើនៅខែកក្តដា ដល់សីហា ឆ្នាំ ២០២៣។
ការប្រកួតនេះ និងត្រូវប្រើប្រាស់ទីក្រុងចំនួន ១៣ ដោយមានចំនួន ៧ នៅអូស្រ្តាលី នឹងចំនួន ៥ នៅណូវែលសេឡង់។