អ្នកប្រដាល់គុនខ្មែរ អេ អាំម៉ារីនភូថង នៅតែធ្វើបានល្អនៅសង្វៀនទូរទស្សន៍បាយ័នស្ទឹងមានជ័យ ក្នុងការប្រកួតសន្សំប្រាក់លានរបស់ក្រុមហ៊ុនភេសជ្ជៈ WURKZ ម្សិលមិញ។
កីឡាកររបស់សមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃរូបនេះ បានយកឈ្នះកីឡាករ ឡុង ខេត្ត ដោយពិន្ទុ។ នេះជាជ័យជំនះលើកទី១០របស់គេ។
ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម មកដល់ពេលនេះមិនទាន់មានកីឡាកររូបណាអាចបញ្ឈប់ដំណើរសន្សំប្រាក់លានរបស់ អេ អាំរីនភូថងនៅឡើងទេ ហើយតាមរយៈជ័យជំនះនេះ ធ្វើឱ្យប្រាក់រង្វាន់ឡើងដល់ ១០ ០០០ ០០០ រៀល។
ចំនែកការប្រកួតមិត្តភាពលក្ខណៈជាតិ ម៉ន ភារម្យ ក្លឹបការិយាល័យទី ៥ កងទ័ពជើងគោក ចាញ់ពិន្ទុ កីឡាករ រិទ្ធ សាស្ត្រាវុធ ក្លឹបគុហារព្រហ្មជ័យខេត្តសៀមរាប និង ធី វ៉ារិទ្ធ ក្លឹបអាណាចក្រគុនខ្មែរ ឈ្នះពិន្ទុកីឡាករ ណាម ម៉ូរ៉ាក់ ក្លឹបពន្លឺសាមគ្គីខេត្តបាត់ដំបង៕
ប្រភព៖ Bayon TV