ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង់ គ្រោងនិងអញ្ជើញក្រុមជើងឯករង World Cup 2018 ក្រូអាត ដើម្បីប្រកួតមិត្តភាពអន្តរជាតិ ក្រោយយុទ្ធនាការបាល់ទាត់ចាប់ផ្តើមឡើងវិញ។
គ្រូបង្វឹកក្រុមជម្រើសជាតិអ៊ីរ៉ង់លោក Dragan Skocic ដែលជាជនជាតិក្រូអាតថ្មីៗនេះ បានជួបជាមួយសហព័ន្ធបាល់ទាត់ក្រូអាត (HNS) ដើម្បីពិភាក្សាអំពីការប្រកួតរវាងប្រទេសកំណើតរបស់គាត់ និងក្រុមខ្លាំងអាស៊ីអុីរ៉ង់ដែលខ្លួនកំពុងបង្វឹក។
យោងតាមរបាយការណ៍បានអោយដឹងថាការប្រកួតនេះ ត្រូវបានគេគ្រោងធ្វើនៅពេលដែលការផ្ទុះនៃវីរុសថ្មីកូវីដ-១៩ មានការធូរស្រាល។
គួរដឹងដែរថា អ៊ីរ៉ង់និងក្រូអាតធ្លាប់ជួបគ្នា ២ លើករួចមកហើយ។ គ្រានោះអ៊ីរ៉ង់បានចាញ់ក្រូអាត ២-០ ក្នុងឆ្នាំ ១៩៩៨ និងស្មើ ២-២ ក្នុងឆ្នាំ ២០០៦។