អ្នកគាំទ្រ Chelsea សំណូមពរឲ្យ Frank Lampard ដាក់កូនកាត់ថៃ-អង់គ្លេសលេងក្នុងប្រកួត FA Cup

79

អ្នកគាំទ្រ Chelsea បានសំណូមពរឲ្យគ្រូបង្វឹកលោក Frank Lampard ដាក់ខ្សែប្រយុទ្ធរបស់ក្រុមយុវជនដែលកំពុងឡើងជើង Jude Soonsup-Bell ក្នុងបញ្ជីឈ្មោះការប្រកួត FA Cup នាចុងសប្តាហ៍នេះនៅ Stamford Bridge ។

ក្រុមតោខៀវ និងត្រូវប៉ះជាមួយក្រុមលីគទី ៤ Morecambe នៅវគ្គជម្រុះជុំទី ៣ ពានរង្វាន់ FA Cup នៅល្ងាចថ្ងៃអាទិត្យនេះ ខណៈអ្នកគាំទ្របានសម្តែងអារម្មណ៍នៅលើបណ្តាញសង្គមរបស់ក្លឹបថា ចង់ឃើញកីឡាកររបស់ក្រុម U-23 រូបនេះបង្ហាញខ្លួនជាលើកដំបូងឲ្យឈុតធំ ។

Jude Soonsup-Bell ដែលជាខ្សែប្រយុទ្ធកូនកាត់ថៃ-អង់គ្លេសវ័យ ១៧ ឆ្នាំ ជាតារាវ័យក្មេងមួយរូប ត្រូវបានកោះហៅមកហ្វឹកហាត់ជាមួយក្រុមធំ នៅសប្តាហ៍នេះ ។ រូបគេរកបាន ៩ គ្រាប់ពី ៥ ប្រកួតចុងក្រោយសម្រាប់ក្រុម U-23 តោខៀវ ។