អ្នកចាំទីដៃស្អិតអ៊ីរ៉ង់ ផ្លាស់ទៅចូលរួមជាមួយក្រុមមួយនៅអឺរ៉ុប

2261

អ្នកចាំទីជម្រើសជាតិអ៊ីរ៉ង់ Alireza Beiravand បានចូលរួមជាមួយក្លឹប Royal Antwerp របស់ក្របខ័ណ្ឌលីគកំពូលបែលហ្ស៊ិក Jupiler Pro League។

Alireza Beiranvand Dreams of Playing for Liverpool - PersianLeague ...

អ្នកចាំទីកម្ពស់ ១,៩ ម៉ែត្ររូបនេះ បានចាប់ផ្តើមទទួលការចាប់អារម្មណ៍បន្ទាប់ពីរូបគេបានសង្រ្គោះបាល់ពិន័យ ១១ មែត្រស៊ុតក្រោមថ្វីជើងតារាឆ្នើម Cristiano Ronaldo អំឡុងការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ ២០១៨ នៅប្រទេសរុស្ស៊ី។

Alireza Beiravand បច្ចុប្បន្នមានវ័យ ២៧ ឆ្នាំជាអ្នកចាំទីរបស់ក្លឹបអ៊ីរ៉ង់ Persepolis។ វាជាលើកដំបូងសម្រាប់រូបគេ ក្នុងការឈានជើងចាប់អាជីពនៅទ្វីបអឺរ៉ុប។

Alireza Beiranvand to undergo tests in Antwerp. – TeamMelli

នៅក្នុងការប្រកួត Jupiler Pro League កាលពីឆ្នាំមុន Royal Antwerp បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៤ និងមានលក្ខណៈគ្រប់គ្រាន់សម្រាប់វគ្គជម្រុះ UEFA Europa League ក្នុងរដូវកាល ២០២០/២០២១ ។