អ្នកចាំទីកូនកាត់វៀតណាម-ឆែក Filip Nguyen ត្រូវបានគេកោះហៅឲ្យចូលក្នុងបញ្ជីក្រុមជម្រើសជាតិឆែកជាលើកដំបូង សម្រាប់ប្រកួតពានរង្វាន់ UEFA Nations League ។
កីឡាករវ័យ ២៧ ឆ្នាំរូបនេះ ត្រូវបានគ្រូបង្វឹកលោក Jaroslav Silhavy សម្រេចបញ្ចូលជំនួសកីឡាករ ២ រូបដែលបានដកចេញ ក្រោយធ្វើតេស្តរកឃើញឆ្លងកូវីដ-១៩ ។
Filip Nguyen ជាកីឡាករដែលកំពុងលេងឲ្យក្លឹបលីគកំពូលឆែក Slovan Liberec រូបគេក៏ជាគោលដៅរបស់លោក Park Hang-seo គ្រូបង្វឹកក្រុមជម្រើសជាតិវៀតណាមផងដែរ។
ឆែក និងត្រូវតតាំងជាមួយស្កុតឡែន នៅប្រកួតទី ២ ពានរង្វាន់ Nations League យប់នេះវេលាម៉ោង ១:៤៥ នាទីរំលងអាធ្រាត ខណៈប្រកួតទី ១ បានយកឈ្នះស្លូវ៉ាគី ៣-១ ។