អ្នកជំនាញបាល់ទាត់វៀតណាមលោក Vu Manh Hai គិតថាក្រុម CLB Hoàng Anh Gia Lai (HAGL) គួរតែបណ្តេញគ្រូបង្វឹកលោក Lee Tae-hoon ចេញ។
ក្រុមលីគកំពូលវៀតណាម HAGL កំពុងឆ្លងកាត់ដំណាក់កាលដ៏លំបាកមួយនៅដើមរដូវ។ ក្នុង ៣ ប្រកួតចុងក្រោយ HAGL បានចាញ់ក្រុម Hanoi FC ០-៣, ស្មើ Viettel ៣-៣ ក្នុងលីគ និងចាញ់ DNH Nam Dinh ២-០ ធ្លាក់ត្រឹមវគ្គជម្រុះពានរង្វាន់ National Cup។

យោងតាមលទ្ធផលពុំគាប់ប្រសើរខាងលើ លោក Lee Tae-hoon ក៏បានបញ្ជាក់ដែរថាលោកត្រៀមខ្លួនចាកចេញប្រសិនបើក្រុមប្រឹក្សាភិបាលរបស់ក្លឹបយល់ព្រម។ ទោះយ៉ាងណារហូតមកដល់ពេលនេះមិនទាន់មានចំណាត់ការណាមួយពីថ្នាក់ដឹកនាំរបស់ HAGL នៅឡើយទេ។

ជាមួយស្ថានភាពនេះ អ្នកជំនាញបាល់ទាត់លោក Vu Manh Hai បានអត្ថាធិប្បាយថា “ប្រសិនបើ HAGL បណ្តេញគ្រូបង្វឹកលោក Lee Tae-hoon នេះមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលទេ ពីព្រោះវាដល់ពេលហើយ។ តាមគំនិតរបស់ខ្ញុំលោក Lee Tae -hoon មិនបានដឹងច្រើនអំពីការលេងរបស់កីឡាករវៀតណាមទេ។ ទោះបីជាកាន់តំណែងអស់រយៈពេលមួយឆ្នាំក៏ដោយ ប៉ុន្តែរបៀបដឹកនាំហាក់ដូចជាផ្ទុយពីសមត្ថភាពរបស់កីឡាករ ដែលពិបាកទទួលយក“។
ប្រភព៖ Sports442