១ គ្រាប់ចុងម៉ោងពី Trézéguet នាំ Aston Villa ឡើងផ្តាច់ព្រ័ត្រពាន Carabao Cup

535

ក្រុម Aston Villa បាន​បានឈានទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ Carabao Cup ក្រោយ​យក​ឈ្នះ​ Leicester City ក្នុង​លទ្ធផល​២​-១ នៅជើងទី ២។

Image result for aston villa 2-1 leicester city

កាល​ពី​ជើង​ទី​មួយ​ក្រុម​ទាំង​ពីរ​ស្មើ​គ្នា​ ១-១​ នៅ​ទឹកដី​ King Power ដូច្នេះ​សរុប​ទាំង​លទ្ធផល​យប់​មិញ​​នៅ​ Villa Park ទៀត​ Aston បាន​យក​ឈ្នះ​ ៣-២​។​ ២​គ្រាប់​របស់​ម្ចាស់​ផ្ទះ​ធ្វើ​បាន​ដោយ​ Targett នាទី​១២’​ និង​ Trézéguet ចុង​ម៉ោង​នាទី​៩០+៣ ខណៈ​ Leicester រក​បាន​ដោយ​ Iheanacho នាទី​៧២’។​

Aston ត្រូវរង់ចាំអ្នកឈ្នះរវាង​ Man City ជាមួយ​ Man United សម្រាប់​ជើង​ទី​ពីរ ខណៈ​ជើង​ទី​មួយ​ City បាន​យក​ឈ្នះ​ ៣-១ ​នៅ​ទឹកដី​ Old Trafford៕

ទស្សនាវីដេអូហាយឡាយ