ក្រុមអុីតាលី Atalanta បានឡើងទៅវគ្គ ១៦ក្រុម UEFA Champions League បានជោគជ័យ ក្រោយបំបាក់ Shakhtar Donetsk ក្នុងទឹកដីអ៊ុយក្រែន ៣-០។
Atalanta មានតែ ១ពិន្ទុប៉ុណ្ណោះបន្ទាប់ពីហែលឆ្លង ៤ ប្រកួតមិនឈ្នះសោះ ដោយចាញ់ ៣ នឹងស្មើ ១ ប៉ុន្តែជ័យជម្នះ ២ប្រកួតចុងក្រោយលើ Dinamo Zagreb និង Shakhtar បានឲ្យក្រុមមួយនេះដឹកដៃ Manchester City ក្នុងពូល C ឡើងទៅវគ្គបន្ត។
គ្រាប់បាល់ជ័យជម្នះរបស់ Atalanta កើតឡើងនៅវគ្គទី ២ ដែលរកបានដោយកីឡាករ Timothy Castagne នៅនាទី ៦៨’ Mario Pasalic នាទី ៨០’ និង Robin Gosens នាទី ៩០+ ខណៈដែល Shakhtar សល់គ្នាតែ ១០ នាក់ក្រោយខ្សែការពារ Dodo បង្កឲ្យមានកំហុសទទួលបានកាតក្រហមនៅនាទី ៧៧’។
វីដេអូហាយឡាយ