​លី​គ​កំពូល​ជប៉ុន​៖ Iniesta និង Villa រក​បាន​ម្នាក់​ ២គ្រាប់ ​ជួយ Vissel Kobe ឈ្នះ Nagoya Grampus

277

​អតីត​កីឡាករ​ជម្រើស​​ជាតិ​អេ​ស្ប៉ា​ញ​ទាំងពីរ Andres Iniesta ​និង David Villa រក​បាន​ម្នាក់​ ២គ្រាប់​ជួយ​ឲ្យ Vissel Kobe យកឈ្នះ Nagoya Grampus ៥-៣ ក្នុង​ការ​ប្រកួត​សប្ដាហ៍​ទី ១៧នៃ​ក្រប​ខណ្ឌ​លី​គ​កំពូល​ជប៉ុន J-League​

ជា​ការ​ប្រកួត​ដ៏​ស្វិតស្វាញ​មួយដោយ​ក្រុម​ទាំង ២ស៊ុត​បញ្ចូល​ទី​គ្នា​ទៅវិញទៅមក ខណៈ​អតីត​ខ្សែ​ប្រយុទ្ធ Barcelona, David Villa ជា​អ្នក​បើក​ការ​នាំ​មុខ​មុន​នៅ​នាទី​ទី ២៧’ តែ Nagoya តាម​ស្មើ​វិញ​ដោយ Izumi នាទី​ទី ៥៨’។ ​Andres Iniesta​ រក​គ្រាប់​នាំមុខ​សាជាថ្មី​ឲ្យ Kobe នាទី​ទី ៦៣’ តែ Miyahara ជា​ថ្មី​ទៀត​តាម​ស្មើ​ឲ្យ Nagoya ៣នាទី​បន្ទាប់​។​ ​Andres Iniesta​ ក៏​រក​គ្រាប់​ទី ២​របស់​ខ្លួន​បាន​ដោយ​បាល់ ១១ម៉ែត្រ មុន​ដែល Nakatani​ តាម​ស្មើ ៣-៣ ឲ្យ Nagoya​

​​ផុត​ពី​នោះ​មក Vissel Kobe ជា​អ្នកគ្រប់គ្រង​ការប្រកួត​ទាំងស្រុង ​ខណៈ David Villa រក​គ្រាប់​ទី២ ​របស់​ខ្លួន​បាន​ដោយ​បាល់ ១១ម៉ែត្រ​ និង​ជា​គ្រាប់​ទី ៩របស់​គេ​ក្នុង​រដូវ​កាល​នេះ មុន​ពេល​ដែល Kejiro Ogawa ស៊ុត​ធានា​ជ័យជំនះ​ឲ្យ Vissel Kobe យកឈ្នះ Nagoya Grampus ៥-៣។ ​

ជ័យជំនះ​នេះ​ធ្វើឲ្យ Vissel Kobe ឡើង​មក​លេខ ១១ក្នុង​តារាង​មាន ២១ពិន្ទុ ខណៈ Nagoya Grampus មាន ២៥ពិន្ទុ​ឈរ​លេខ៨។ ក្រោយ ១៧សប្ដាហ៍​នេះ FC Tokyo គឺជា​ក្រុម​នាំ​មុខ​គេ​ក្នុង​លី​គ​មាន ៣៦ពិន្ទុ​៕

​ប្រភព៖ Bayon TV