កីឡាករខ្សែប្រយុទ្ធ Karim Benzema បានប្រាប់អ្នកយកសារព័ត៌មានយ៉ាងខ្លីថា “នេះគ្រាន់តែជាការប្រកួតមិត្តភាពបើករដូវកាលប៉ុណ្ណោះ សូមកុំគិតលើលទ្ធផលខ្លាំងពេក។”
Benzema បានបន្ថែមថា “អារម្មណ៍របស់ខ្ញុំនៅឆ្នាំនេះ គឺល្អប្រសើរជាងឆ្នាំមុន ហើយយើងនឹងប្រឹងប្រែងឲ្យបានកាន់តែល្អ។ សាររបស់រូបគេ ផ្ញើទៅអ្នកគាំទ្រ សូមឲ្យមានការជឿជាក់ ពួកយើងត្រូវការអ្នកទាំងអស់គ្នា។”
៥ ប្រកួត Pre Season របស់ Real Madrid ឈ្នះបាន ២ ប្រកួតប៉ុណ្ណោះ ពោលគឺ ចាញ់ Bayern ៣-១ ឈ្នះ Arsenal ២-៣ (ប៉េណាល់ទី) ចាញ់ Atletico Madrid ៧-៣ និងចាញ់ Spur ១-០ឈ្នះក្រុម Fenerbahce ដោយលទ្ធផល ៥-៣ ។
សូមបញ្ជាក់ដែរថា Benzema រកបាន ៣ គ្រាប់(Hat-trick) រួមចំនែកជួយឲ្យក្រុម Real Madrid ដណ្ដើមបានលេខ ៣ ពាន Audi Cup 2019 ដោយយកឈ្នះក្រុម Fenerbahce ដោយលទ្ធផល ៥-៣ ក្នុងពានរង្វាន់នេះ។
បន្ទាប់ពីនោះមក ក្រុមអធិរាជ ស នឹងត្រូវធ្វើដំណើរទៅប្រទេសអូទ្រីស ប្រកួតជាមួយក្រុម Salzburg នៅថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០១៩ និងមួយប្រកួតចុងក្រោយត្រូវប៉ះជាមួយក្រុមមកពីអ៊ីតាលី Roma នៅថ្ងៃទី១២៕
អត្ថបទ៖ Kley Kley